ប្រភពព័ត៌មានដុន បូស្កូ

ព័ត៌មានជាអ្នកនាំសារដល់ប្រទេសជាតិ

ព័ត៌មានក្នុងដុន បូស្កូ

សេចក្ដីប្រកាសពីសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ

នៅសាលាបចេ្ចកទេសដុន បូស្កូ ខេត្តព្រះសីហនុ នឹងធ្វើពីបុណ្យកត្តញ្ញូ។ការធ្វើបុណ្យនេះប្រព្រឹត្តទៅនៅ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២នេះ ដោយសាលា ធ្វើកម្មវិធីនេះឡើងដើម្បីអោយសិស្សទាំងអស់ នឹកដល់គុណរបស់ឪពុក មា្តយ។ សាលានឹងតម្រូវអោយសិស្ស ទាំងអស់ អញ្ជើញអាណាព្យាបាល ក្នុងគោលបំណងអោយសិស្សដឹងពីការ នឿយហត់ ការលំបាក ការមើលថែបីបាច់ថ្នាក់ថ្នម អស់ពីកំលាំងកាយចិត្តរបស់គាត់ ដោយមិនគិតពីអ្វីទាំងអស់។

ការធ្វើពិធីបុណ្យព្រះនាងម៉ារី នៅសាលាបច្ចេកទេសដុនបូស្កូ

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២នេះ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ នឹងធ្វើពិធីបុណ្យ ព្រះនាងម៉ារីជាទីពំនឹង ។ ដោយអោយសិស្សនៅក្នុង សាលា មកចូលដើម្បីពិធីបុណ្យ។ នៅក្នុងថ្ងៃទី២៤ ពេលព្រឹក សិស្សទាំង នៅរៀនធម្មតា  ហើយនៅពេលអាហារថ្ងៃត្រង់រួច លោកគ្រូ ប្រកួតកីឡាជាមួយសិស្ស ។ រីឯពេលល្ងាចវិញ នៅម៉ោង ៦ សិស្សនៅគ្រប់ផ្នែកទាំងអស់ មកជួបគ្នានៅក្នុងសាលា ដើម្បីចាប់ផ្ដើមកម្មវិធីបុណ្យ ដង្ហែរព្រះនាងម៉ារី។

Leave a comment