ប្រភពព័ត៌មានដុន បូស្កូ

ព័ត៌មានជាអ្នកនាំសារដល់ប្រទេសជាតិ

Author Archive: chanthea92

ដាំ​ទឹក​ទុកចោល​ម្ចាស់ផ្ទះ​ចេញទៅ​ក្រៅ​​ភ្លើង​ឆេះ​ផ្ទះ​ម៉ត់​នៅ​ស្រុក​ព្រៃនប់

ព្រះសីហនុ ៖ ផ្ទះ​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ទំហំ7ម៉ែត្រ​គុណ10ម៉ែត្រ​មួយ​ខ្នង​ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​បំផ្លាញ​អស់​គ្មាន​សល់​ រួម​ទាំង​ទ្រព្យសម្បត្តិ​ផង​នោះ​ ក្នុង​ខណៈ​ពេល​ដែល​​ម្ចាស់ផ្ទះ​ដាំ​ទឹក​​​ហើយ​បាន​នាំគ្នា​ចេញទៅ​ក្រៅ​អស់​ដោយ​ចាក់​សោ​​ផ្ទះ​​ទុក​ចោល​។ហេតុ​ការណ៍​បង្ក​​ឲ្យ​​ភ្ញាក់ផ្អើល​នេះ​បាន​កើតមានឡើង​កាលពី​ព្រឹក​ថ្ងៃទី19ខែ​មករា​ឆ្នាំ​2013​ស្ថិតនៅ ​ភូមិ​វាល​មាស ​ឃុំ​វាលរេញ ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ។ គ្រោះ​អគ្គិភ័យ​ខាង​លើ​នេះ​មិន​បណ្តាល​ឲ្យ​​មនុស្ស​ណា​ម្នាក់​រង​របួស​ឬក៏​ស្លាប់​បាត់​បង់ជីវិត​នោះ​ទេ។ ​ទំហំ​នៃ​ការ​ខូច​ខាត​​គេ​មិនទាន់​គណនា​បាន​អំពី​តំលៃ​សរុប​​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់នោះ​មាន​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ។ ប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់​ថា ​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ​អូន​ វី ​ភេទ​ប្រុស ​អាយុ55ឆ្នាំ មាន​មុខរបរ​រត់​ម៉ូតូ​ឌុប ​និង​ប្រពន្ធ​ឈ្មោះ​​អន ​ចាន់ ​អាយុ​​ជាង​50ឆ្នាំ​ មាន​មុខរបរ​លក់​នំ។ ប៉ូលិស​និយាយ​ទៀត​ថា ​អគ្គិភ័យ​នេះ​អាច​បង្ក​​ឡើង​ដោយ​ភ្លើង​ចង្ក្រាន​ព្រោះ​បើ​តាម​​ការ​អះអាង​របស់​ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា​ ​មុន​ពេល​កើតហេតុ​គាត់​បាន​បង្កាត់ភ្លើង​ដាំ​ទឹក​ទុកចោល។ សូម​បញ្ជាក់​ថា​ ក្រោយពេល​កើតហេតុ​ប្រមាណ2ម៉ោង​អំណោយ​មនុស្សធម៌​របស់​អគ្គ​ស្នង​ការ​​នគរបាល​​ជាតិ​តាមរយៈ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​​ដឹក​យក​ទៅ​ប្រគល់​ឲ្យ​ដល់ដៃ​ជនរងគ្រោះ​​មាន​ដូចជា​​អង្ករ, មី, ទឹកស៊ីអ៊ីវ​ ទឹកត្រី, ត្រីខ, ភួយ​កន្ទេល​​ មុង,ដែក​​ស័ង្កសី ព្រមទាំង​ថវិកា​មួយ​ចំនួន​​ផង​ដែរ៕

Continue reading

ព្រះរាជជីវប្រវត្តិព្រះបាទនរោត្តមសីហនុ

ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ការសិក្សា ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា François Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា (Lycée Chasseloup Laubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។ នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ (Saumur) ប្រទេសបារាំង។ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ការគ្រងរាជ្យសម្បត្តិលើកទី១ នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង …

Continue reading

HTC One X ហើយនិង One S ត្រៀមបន្ទាន់សម័យទៅ Jelly Bean នៅក្នុងខែនេះហើយ

ក្រោយពេលដែល Sony បានដាក់លក់ Sony Xperia Tablet S ដែលជាថេបប្លេតជំនាន់ថ្មី ដែលមិនមានការជ្រាបចូលទឹកកាលពីខែកញ្ញាកន្លងមក ។ ចុងក្រោយនេះក្រុមហ៊ុន Sony បានផ្អាកការលក់ Sony Xperia Tablet S មួយរយះ ព្រោះជួបនូវបញ្ហាមិនអាចការពារបាននូវការជ្រាបទឹក ចំពោះបញ្ហាការការពារមិនបាននូវការជ្រាបទឹកនោះគឺ ក្រុមហ៊ុន Sony បានប្រាប់មកថា នេះជាបញ្ហាការផលិតនៅឯរោងចក្រនៅប្រទេសចិន ពេលនេះផងដែរខាងក្រុមហ៊ុន Sony បានប្រមូលចូលក្រុមហ៊ុនវិញហើយ ដើម្បីពិនិត្យនិងដោះស្រាយម្តងទៀត ។

Continue reading

ការទទួលស្គាល់ខ្លួនឯង

យើង​បាន​ដឹង​ច្រើន​ហើយ​អំពី​ការ​ទទួល​ស្គាល់​ខ្លួន​ឯង​ពី​មនុស្ស​ដែល​ សិក្សា​ ​ឬ​ បង្រៀន​ពី​វិធី​សាស្រ្ត​អភិវឌ្ឍ​ខ្លួន​ ​។​ ​តើ​អ្វី​ទៅ​ជា​ការ​ទទួល​ស្គាល់​ខ្លួន​ឯង​?​ តើ​វា​មាន​ន័យ​ថា​អ្នក​ត្រូវ​ទទួល​ស្គាល់​នូវ​ចំនុច​ខ្សោយ​ ​ឬ​ ​ទំលាប់​អវិជ្ជ​មាន​ ​និង​ ​មិន​កែប្រែ​អ្វី​សោះ ?​ នេះ​មាន​ន័យ​ថា​ការ​ទទួល​ស្គាល់​នូវ​អកប្ប​កិរិយា​ ​របៀប​រស់​នៅ​របស់​អ្នក​ ​និង​ ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ ​ហើយ​ធ្វើ​ការ​វិវត្ត​ទៅ​មុខ​ទេ​ឬ​?​ ទាំង​អស់​នេះជា​មធ្យោបាយ​តែ​មួយ​ដែល​ផ្តល់​ឲ្យមាន​ការ​ខ្ចិល​ ហើយ​ផ្តល់​ឲ្យ​មាន​ការ​ដោះ​សារ​សម្រាប់​ការ​ទុក​របស់​របរ​ចោល​ ។ ​ទទួល​ស្គាល់​ខ្លួនឯង​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ ​ហើយ​ធូរ​ស្បើយ​ក្នុង​អារម្មណ៍​ ប៉ុន្តែ​វា​មិន​បាន​ផ្តល់​ឲ្យនូវ​ដំណើរ​ការ​ ​និង​ ​ការ​វិវឌ្ឍមួយ​ដ៏​ពិត​ប្រាក​ដទេ​ ។ ពាក្យ​ថាទទួល​ខ្លួនឯងវាហាក់ដូចជាមិនត្រូវបានពន្យល់ឲ្យបានល្អ និង យល់ដឹងឲ្យបានច្បាស់ ។ ការទទួលស្គាល់ខ្លួនឯងដូចជាអ្នកស្ថិតនៅជំហានដំបូង ។ វាជួយអ្នកយល់ដឹងពីគុណភាពល្អ និង មិនល្អរបស់អ្នក ហើយអាចកាត់បន្ថយនូវភាពខ្វះខាតនៃការគោរពខ្លួនឯង ខ្វះភាពសប្បាយរីករាយ និង ខ្លះនូវសេចក្តីពេញចិត្ត ។ ការទទួលស្គាលខ្លួនឯងមិនមែនមានន័យថាអ្នកត្រូវតែទទួលស្គាល់អ្វីគ្រប់យ៉ាង ហើយមិនធ្វើការផ្លាស់ប្តូរដើម្បីឲ្យកាន់តែប្រសើរឡើងនោះទេ ត្រូវដឹង និង ស្គាល់នូវ អាកប្បកិរិយា ទំលាប់ និង អត្តចរិតផ្ទាល់ខ្លួនរបស់អ្នក និង កុំខ្លាចថាអ្នកជាមនុស្សយ៉ាងណានោះ ហើយវាក៏ជាជំហានដំបូងសម្រាប់អ្នកដែរ ។ នៅពេលអ្នកទទួលស្គាល់ថាអ្នកជានរណា ហើយអ្នកដាក់ខ្លួនអ្នកនៅក្នុងតួនាទីមួយដ៏ប្រសើរដើម្បីធ្វើការកែប្រែ …

Continue reading

ការចាប់ផ្ដើមការសិក្សាថ្មី២០១២-២០១៣

ជាទូទៅការធ្វើអ្វីមួយ រមែងតែងតែធ្វើពីធីសម្ភោធ ដើម្បីចាប់ផ្ដើមនៃការសិក្សាផងដែរ។ ដូច្នេះទើបសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ បានធ្វើពិធីមួយគឺ ពិធីបើកបវេស្សនកាលថី្ម ហើយក៏ជាការទទួលស្វាគមន៍សិស្សថ្មី។ ការ​បើកបវេស្សនកាលឆ្នាំសិក្សាថ្មី២០១២ ដល់២០១៣ បានប្រារព្ធឡើង នៅថ្ងៃទី០២ ខែតុលា​ ឆ្នាំ២០១២ ហើយក៏មានការលេងហ្គេម ដើម្បីសិស្សច្បង និងសិស្សប្អូន អោយមានការសប្បាយរីករាយជាមួយ។

Continue reading

Sunday CD Vol 137

1. Pdam Srolarn Chaj Chet Snae Bong-Sreypov | Download 2. Dey Sdam Oub Oun Dey Chhveng Chot Teok Pneak Klun Eng-Veasna| Download 3. Prom Yum Kom Dor Oun-Kola | Download 4. Ke Trov Knea Veng Houy-Lino | Download 5. Slob Bros Manak Nes Ban Ort-Kola | Download 6. Hat Avey Tat Bong Choo-Veasna| Download 7. …

Continue reading

Town CD Vol 29 || Khmas Ke Punna Ber Bong Bek Oun

1- Khmas Ke Punna Ber Bong Bek Oun || Download

Continue reading

Sunday VCD Vol 115 || Chhob Srolanh Oun Bong Tver Min Ban

Sunday VCD Vol 115 || Chhob Srolanh Oun Bong Tver Min Ban 1. Chhob Srolanh Oun Bong Tver Min Ban (Sereymun) Download 2. Fan Kom Sot (Sereymun) || Download 3. Mouy Laen Hetphol (Sreyneang) || Download 4. Ort Chong (Eva) || Download 5. Treum Monus Somrab Bong Leng Seuch (Sreypov) || Download 6. Sondarn Kbot …

Continue reading

ការប្រកាសលទ្ធផល សិស្សដែលបានជាប់ នៅសាលាបចេ្ចកទេស ដុន បូស្កូ ខេត្តកែប

Continue reading

អ្នកជាប់បំរ៉ុង នៅសាលាបច្ចេកទេសដុន បូស្កូខេត្ដព្រះសីហនុ

Continue reading